ព័ត៌មានសន្តិសុខសង្គម

បើករថយន្តធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យស្លាប់៤នាក់ របួសច្រើននាក់

ព្រៃវែង៖គ្រោះថ្នាក់ចរាចរណ៍ អាចទំនងមកអ្នកបើកបរងងុយដេក ទើបរថយន្តម៉ាកសាំយ៉ុងធ្លាក់ចូលប្រឡាយទឹក បណ្តាលឱ្យស្លាប់៤នាក់និងរបួសជាច្រើននាក់។ហេតុការណ៍ដ៏រន្ធត់នេះ ស្ថិតនៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា។

កម្លាំងចុះអន្តរាគមន៍បានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តខាងលើដឹកអ្នកដំណើរមកពីចូលរួមមង្គលការ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លុះមកដល់កន្លែងខាងលើស្រាប់តែរថយន្តរេចង្កូតធ្លាក់ចូលប្រឡាយទឺកតែម្តង។

ប្រភពដដែលបានបន្តថា ក្នុងឧបទ្ទវហេតុនេះបណ្ដាលឱ្យមនុស្ស៤នាក់បានស្លាប់ រីឯ៥នាក់ទៀតរងរបួស និងមានមនុស្សកំពុងជាប់ក្នុងរថយន្ត ត្រូវបានអ្នកភូមិជួយសង្ក្រោះ។បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងកម្លាំងនគរបាលស្រុកបាភ្នំ បានចុះអន្តរាគមន៍ជួយដឹកអ្នករងរបួសយកទៅមន្ទីរពេទ្យ និងស្រង់យកសាកសពមកលើគោក ហើយបន្តស្រាវជ្រាវក្នុងករណីនេះ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *