កំពត៖កម្លាំងនគរបាលខេត្តកំពតបានចុះចាប់អ្នកគ្រប់គ្រងហាងខារ៉ាអូខេមួយនិងឃាត់ខ្លួនអ្នកចូលជួបជុំផឹកស៊ីច្រៀងលេងចំនួន១៧នាក់កាលពីយប់ ថ្ងៃទី២៣ ខែសីហា២០២១។
សមត្ថកិច្ចបានឱ្យដឹងថា ទីតាំងខារ៉ាអូខេនេះយីហោ “ហាន់នីភូមិសុវណ្ណសាគរ”ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។អ្នកគ្រប់គ្រងហាងខារ៉ាអូខេមួយនេះឈ្មោះពៅ ធូ ភេទប្រុស អាយុ៣១ឆ្នាំដែលបើកឱ្យមានសកម្មភាពជួបជុំផឹកស៊ី និងច្រៀងខារ៉ាអូខេ ចំនួន២បន្ទប់។ក្រុមចូលច្រៀងប្រុសស្រីជួបជុំផឹកស៊ីដែលសមត្ថកិច្ចឃាត់ខ្លួនចំនួន១៧នាក់នោះមានអាយុពី១៨ដល់៣៥ឆ្នាំ
មន្ត្រីដដែលបានបន្តថា ជនប្រុស្រីទាំង១៧នាក់មានទីលំនៅផ្សេងៗគ្នាខ្លះមកពីភ្នំពេញខ្លះទៀតមកពីខេត្តកោះកុងនិងមួយចំនួនរស់នៅក្នុងខេត្តកំពត។ពួកគេបានមកប្រមូលផ្តុំគ្នាល្មើសបម្រាមវិធានការនៃរដ្ឋបាលខេត្តនិងក្រសួងសុខាភិបាល។កម្លាំងជំនាញបានសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕