ភ្នំពេញ៖អ្នកបើករថយន្តម៉ាកតូយូតា ហីលុចរ៉េវ៉ូទំនងជាស្រវឹងស្រាបានប្រើល្បឿនលឿនក៏រេចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្ដាលឱ្យរថយន្តបង្កខូចខ្ទេចផ្នែកខាងមុខ។
ហេតុការណ៍នេះបានកើតឡើង នៅលើស្ពានបាឡេ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញកាលពីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។មុនពេលកើតហេតុបុរសបើករថយន្តម៉ាក តូយូតាហីលុច រ៉េវ៉ូពណ៌ខ្មៅពាក់ផ្លាកលេខរដ្ឋ 06 2-0223 ទំនងស្រវឹង។មកដល់ ពាក់កណ្ដាលស្ពាន ស្រាប់តែរេចង្កូតបុកបង្កាន់ដៃ ពេញទំហឹងបណ្ដាលឱ្យ រថយន្តបង្កខូចខ្ទេចមួយកំណាត់មុខតែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។
ក្រោយកើតហេតុម្ចាស់រថយន្តបានបើកទ្វារចុះដើរគេចខ្លួនបាត់ទុករថយន្តចោលលើស្ពានតែត្រូវសមត្ថកិច្ចមក ស្ទូចយករថយន្តនេះទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយសំណងទ្រព្យសម្បត្តិរដ្ឋ៕