ព័ត៌មានសន្តិសុខសង្គម

ឆេះម៉ាស៊ីនកិនស្រូវមួយកន្លែង បង្កការខូចខាតសម្ភារៈជាច្រើន

សៀមរាប៖អគ្គិភ័យបានឆាបឆេះរោងម៉ាស៊ីនកិនស្រូវមួយកន្លែងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងត្រូវបានសមត្ថកិច្ចជំនាញចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់។
កម្លាំងចុះប្រតិបត្តិការបានឱ្យដឹងថា គ្រោះអគ្គិភ័យនោះបានឆាបឆេះរោងម៉ាស៊ីនកិនស្រូវមួយកន្លែងក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាបកាលពីវេលាទៀបភ្លឺថ្ងៃទី៩ ខែមករាបណ្តាលឱ្យខូចខាតសម្ភារជាច្រើន។
មុនកើតហេតុសមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា១១៧នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលទូរសព្ទពីប្រជាពលរដ្ឋថាមានករណីអគ្គិភ័យកើតឡើងសុំការអន្តរាគមន៍បន្ទាន់។ កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងពន្លត់ទាន់ពេលវេលា។
រោងម៉ាស៊ីនកិនស្រូវមានទំហំ ៣០ម៉គុណ៥០ម៉ឆេះអស់ប្រមាណ២០ភាគរយ-ស្រូវ១០តោន និងឡសម្ងួត១គ្រឿងមានតម្លៃ ១០.០០០ដុល្លារតែមិនបណ្តាលឱ្យមានមនុស្សរងរបួសទេ។មូលហេតុមកពីរបូតកបំពង់ស៊ីម៉ាំងឡម៉ាស៊ីនដែលកំពុងដំណើរការបណ្តាលឱ្យឆេះតែម្តង ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *