ព័ត៌មានសន្តិសុខសង្គម

នាំខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរ-រក្សាទុកគ្រឿងញៀនទៅតុលាការ


កោះកុង៖កម្លាំងនគរបាលក្រុងខេមរភូមិន្ទបានចាប់ជនសង្ស័យ២នាក់ករណីជួញដូរ-រក្សាទុកនូវសារធាតុញៀនខុសច្បាប់និងនាំខ្លួនទៅតុលាការដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនក្រុងខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី៧ ខែមករាបានបង្ក្រាបករណីគ្រឿងញៀនខុសច្បាប់នៅម្តុំចាក់សំរាមក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទដោយចាប់ជនសង្ស័យបាន២នាក់។
ជនសង្ស័យឈ្មោះ ទិត្យ ហេងអាយុ៦១ឆ្នាំជាកម្មករនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ឈ្មោះ នាង ចាន់ទូច ភេទស្រី អាយុ៥៩ឆ្នាំជាកម្មករភូមិ សង្កាត់ជាមួយគ្នា។ក្នុងនោះដកហូតវត្ថុតាងមាន-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់ធំ-និងទូរស័ព្ទ២គ្រឿង។ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *