ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើបបុករបាំងថ្មចែកទ្រូងផ្លូវ បង្កឲ្យខូចធ្ងន់ធ្ងរ

ភ្នំពេញ៖អ្នកបើករថយន្តទំនើបឡិចស៊ីស៤៧០ប្រើល្បឿនលឿនជ្រុលបុករបាំងថ្មចែកផ្លូវបាក់អស់ចំនួន២កង់បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
សាក្សីបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅម្តុំស្តុបអាវុធហត្ថផ្ទៃប្រទេសតាមផ្លូវ លេខ២៨៩ស្ថិតក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោក កាលពីរំលងអាធ្រាត្រចូលថ្ងៃទី២៨ ខែកញ្ញា ។មុនពេលកើតហេតុមានបុរសម្នាក់បើករថយន្តឡិចស៊ីស៤៧០តាមផ្លូវលេខ២៨៩ហើយ បានរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹងបណ្តាលបាក់២កង់។រីឯរថយន្តរងការខូចខាតធ្ងន់ធ្ងរ។
បន្ទាប់មកម្ចាស់រថយន្តបានចុះគេចខ្លួនបាត់ ត្រូវសមត្ថកិច្ចបានហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅនគរបាលចរាចរណ៍រាជធានីភ្នំពេញរង់ចាំម្ចាស់វចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *