ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនសង្ស័យ វាយអតីតប្រពន្ធនិងខ្នងពូថៅបណ្ដាលឲ្យស្លាប់

បាត់ដំបង៖សមត្ថកិច្ចបានចាប់ជនសង្ស័យក្រោយសុំសម្រុះសម្រួលរស់នៅជាមួយគ្នាវិញតែមិនបានសម្រេចក៏កើតអំពើហិង្សាវាយអតីតប្រពន្ធនឹងខ្នងពូថៅបណ្តាលឱ្យស្លាប់។
មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា ការឃាត់ខ្លួនបុរសអតីតជាប្តីខាងលើធ្វើឡើងភ្លាមៗបន្ទាប់ពីបានផ្ទុះអំពើហិង្សានៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី៨ ខែមករា។ ជនសង្ស័យឈ្មោះខុន សុខណា អាយុ ៣៨ឆ្នាំ កន្លែងកំណើតនៅខេត្តព្រៃវែង បានមកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកមោងឫស្សី។
មុនកើតហេតុជនសង្ស័យបានមកសុំរួមរស់ជាមួយអតីតប្រពន្ធដូចធម្មតាឡើងវិញ។ប៉ុន្តែស្ត្រីរងគ្រោះឈ្មោះហួម ទីម អាយុ ២៨ឆ្នាំប្រកែកមិនព្រមស្រាប់តែជនបង្កបានយកពូថៅវាយសំពងលើអតីតប្រពន្ធផ្ទួនៗចំនួន២ខ្នងពូថៅចំក្បាលបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្តក៏ស្លាប់តែម្តងនៅរំលងអាធ្រាត្រចូលថ្ងៃទី៩ ខែមករា។
មន្ត្រីដដែលបានបន្តថា ករណីហិង្សាដ៏ធ្ងន់ធ្ងរនេះក្រោយពីសាកសួរជនសង្ស័យនគរបាលស្រុកមោងឫស្សីបានកសាងសំណុំរឿងបញ្ជូនបន្តដើម្បីអនុវត្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *