ព័ត៌មានសន្តិសុខសង្គម

ចាប់ស្ត្រីម្នាក់តាមដីកា ជាប់ចោទពីបទពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់

កំពង់ស្ពឺ៖កម្លាំងផ្នែកជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានចាប់ស្ត្រីម្នាក់តាមដីការបស់តុលាការខេត្តជាប់ចោទពីបទពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៨ ខែមករា កម្លាំងអាវុធហត្ថខេត្តមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសបានចាប់ស្ត្រីម្នាក់ឈ្មោះមាន ស្រីល័ក្ខ អាយុ១៩ឆ្នាំនៅភូមិអន្លុងគង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ការចាប់ខ្លួននេះតាមដីកាបង្គាប់លេខ៩៤០ របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្ត ពីបទចាត់ចែងឱ្យប្រើប្រាស់និងរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនហើយបានបញ្ជូនបន្តនីតិវិធី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៨ តុលាការខេត្តកំពង់ស្ពឺបានចេញសាលក្រមផ្តន្ទាទោសលើជនជាប់ចោទស្ត្រីឈ្មោះ មាន ស្រីល័ក្ខ ហៅល័ក្ខ អាយុ១៩ឆ្នាំដាក់ពន្ធនាគារយៈពេល២ឆ្នាំ៦ខែដែលប្រព្រឹត្តនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនាពេលកន្លទទៅ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *