ព័ត៌មានសន្តិសុខសង្គម

រថយន្តក្រឡុកស៊ីម៉ងត៍ចុះពីលើស្ពាន ក្រឡាប់ជ្រុលបុកម៉ូតូធ្វើឲ្យស្រីម្នាក់ស្លាប់ភ្លាម

កណ្ដាល៖រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនណេសសិនណល់បើកចុះពីលើស្ពានក្នុងល្បឿនលឿនហ្វ្រាំងមិនជាប់បណ្ដាលឱ្យក្រឡាប់អូសជ្រុលទៅបុកស្ត្រីកំពុងនៅលើម៉ូតូស្លាប់ភ្លាម។
គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលកាលពីម៉ោង៩ព្រឹកថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២២។មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា រថយន្តបង្កម៉ាកFuso ពាក់ផ្លាកលេខ ភ្នំពេញ 5A-0276 ប្រភេទក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុនណេសសិនណល់។អ្នកបើកបរឈ្មោះ អ៊ីត ថាច អាយុ៤៦ឆ្នាំនៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវត្រូវឃាត់ខ្លួន។
ចំណែកស្ត្រីដែលស្លាប់ឈ្មោះ កាក់ សុខុន អាយុ៤៥ឆ្នាំនៅភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បើកម៉ូតូម៉ាកPCX ផ្លាកលេខភ្នំពេញ1IU-0920។មុន កើតហេតុរថយន្តក្រឡុកស៊ីម៉ងត៍បើកចុះពីលើស្ពានព្រែកតាមាក់ក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនជាប់ក៏ក្រឡាប់អូសជ្រុលទៅបុកម៉ូតូកំពុងឈប់បណ្ដាលឱ្យស្ត្រីនោះភ្លាម៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *