ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនចិនម្នាក់ ទៅតុលាការ ពីបទយកសាំងដប បញ្ច្រកចូលមាត់ស្ត្រីខ្មែរ

 

ស្វាយរៀង៖សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាតិចិនម្នាក់ ករណីយកសាំងដបបញ្ច្រកចូលមាត់ស្ត្រីខ្មែរដែលជាសង្សារព្រោះតែរឿងប្រចណ្ឌ ហើយត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលបានចាប់បុរសជនជាតិចិនម្នាក់ ករណីប្រើហិង្សាដោយចេតនា បន្ទាប់ពីយកសាំងដបបញ្ច្រកចូលមាត់ស្រ្តីខ្មែរដែលជាសង្សាររបស់ខ្លួន។ករណីនេះបានកើតឡើងនៅភូមិបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៨ ខែកញ្ញា។

ជនសង្ស័យឈ្មោះ ហ្វ័ង គួហ្វា អាយុ៥៤ឆ្នាំជនជាតិចិន ស្រុកកំណើតខេត្តហ្វូជៀន ប្រទេសចិន សព្វថ្ងៃស្នាក់នៅកន្លែងខាងលើ។ចំណែកស្ត្រីខ្មែររងគ្រោះឈ្មោះ ជុំ វឌ្ឍនា អាយុ៤៣ឆ្នាំ នៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពហុព្យាបាលមិត្តភាពកម្ពុជា-ចិនក្រុងបាវិត។

ក្រោយពីទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនបុរសជនជាតិចិនរូបនោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីសាកសួរ។ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកដបសាំង ចាក់បញ្ច្រកលើសង្សារប្រាកដមែន។មូលហេតុព្រោះខ្លួនប្រចណ្ឌនាងជាមួយអ្នកផ្សេង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *