ព័ត៌មានសន្តិសុខសង្គម

បុរសជនជាតិចិន២នាក់ ជិះម៉ូតូទឹក២គ្រឿង លេងកម្សាន្តលើផ្ទៃសមុទ្របុកគ្នាស្លាប់ម្នាក់

ខេត្តព្រះសីហនុ៖បុរសជនជាតិចិន២នាក់បានជិះម៉ូតូទឹកលេងកម្សាន្តលើផ្ទៃសមុទ្រសង្ស័យមិនទាន់ស្ទាត់ជំនាញក៏បុកគ្នាបណ្តាលឱ្យស្លាប់ម្នាក់រងរបួសម្នាក់។
ហេតុការណ៍នេះបានកើតឡើងស្ថិតនៅឆ្នេរសមុទ្រឯករាជ្យ ក្នុងសង្កាត់លេខ៣ ខេត្តព្រះសីហនុកាលពីល្ងាចថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២២។អ្នកទេសចរនៅលេងជិតទីនោះបានឱ្យដឹងថា មុនកើតហេតុបុរសជនជាតិចិន២នាក់បានទៅជួលម៉ូតូទឹកជិះលេងកម្សាន្តលើផ្ទៃសមុទ្រ។
ពេលដែលពួកគេកំពុងជិះម៉ូតូទឹកនោះសង្ស័យមិនទាន់ស្ទាត់បានបួងចង្កូតគេចម៉ូតូនិងម៉ូតូមិនទាន់ក៏ជ្រុលបុកគ្នាពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមម្នាក់ទៀតរងរបួស។ជនរងគ្រោះដែលស្លាប់ឈ្មោះ FU GUI ភេទប្រុសជនជាតិចិនអាយុ២៣ឆ្នាំ។
តាមការពិនិត្យរបស់គ្រូពេទ្យកោសល្យវិច័យនិងជំនាញបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការនគរបាលខេត្តព្រះសីហនុបានសន្និដ្ឋានថា ការស្លាប់នេះបណ្ដាលមកពីរបួសផ្នែកកនិងក្បាលធ្ងន់ធ្ងរ។សពត្រូវបានសមត្ថកិច្ចរៀបចំដើម្បីប្រគល់ជូនក្រុមគ្រួសារ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *