ព័ត៌មានសន្តិសុខសង្គម

ក្មេងស្រី០២នាក់ រអិលជើងធ្លាក់ចូលរណ្ដៅដីលង់ទឹកស្លាប់ នៅស្រុកបន្ទាយមាស

កំពត៖អ្នកភូមិបានរកឃើញសពក្មេងស្រី២នាក់ក្រោយបាត់ខ្លួនប្រហែលមួយម៉ោងដោយសាររអិលជើងធ្លាក់ក្នុងរណ្តៅដីមួយកន្លែងក្បែររោងចក្រផលិតស៊ីម៉ងតិ៍ខេស៊ីមេន។
ហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើលស្ថិតនៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាសកាលពីរសៀលថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២២ ។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីដែលស្លាប់ទាំង២នាក់-ឈ្មោះម៉ៅស្រីទិត្យ អាយុ ១៦ឆ្នាំនៅភូមិក្រសាំងលើ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស។ឈ្មោះមុំ បូរមី អាយុ ១៤ឆ្នាំភូមិលំទំពូង ឃុំបន្ទាយមាសខាលិច ខេត្តកំពត។ក្មេងប្រុសរួមដំណើរបានប្រាប់សមត្ថកិច្ចថា នៅ ម៉ោងជាង២រសៀលថ្ងៃទី២៩នេះពួកគេនាំគ្នាដើរលេងដល់រណ្តៅដីក្បែរជើងភ្នំ។ពេលនោះមានម្នាក់ចុះលាងជើងហើយចៃដន្យបានរអិលដួលចូលទឹក។
ភ្លាមៗម្នាក់ទៀតបានស្ទុះទៅចាប់ដៃតែទាញឡើងមិនរួចទើបរអិលធ្លាក់ទៅជាមួយគ្នាលង់លិច តែម្តង។ប្រហែលមួយម៉ោងក្រោយមកបន្ទាប់ពីក្មេងប្រុសស្រែកហៅគេឯងមកជួយទើបអ្នកភូមិរាវរកសពទាំង២នាក់ឃើញនៅបាតរណ្តៅ។សមត្ថកិច្ចបានបញ្ជាក់ថា ការស្លាប់របស់ក្មេងស្រីទាំង២នាក់នេះមិនមែនជាអំពើឃាតកម្មឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *