(ខេត្តសៀមរាប)៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័័យម្នាក់ យកទៅសួរនាំ បន្ទាប់ពីផ្ទុះអាវុធចំនួន៤គ្រាប់។
ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើង នៅវេលាម៉ោង ២២នឹង ១៦នាទីថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាៈ ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុសអាយុ ៤៧ឆ្នាំ មុខរបរ អ្នកជំនួញ នៅភូមិកើតហេតុខាងលើ។
ប្រភពបានបន្តថាៈ ជនសង្ស័យបានដកកាំភ្លេីងបាញ់ឡើងលើ ចំនួន៤គ្រាប់ អាវុធម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្សុី ក្រោយពីបាញ់ហើយ ជនសង្ស័យ បានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយផង។
ករណីនេះត្រូវបានខាងកម្លាំងសមត្ថកិច្ចបានហ៊ុំព័ទ្ធខាងក្រៅតាំងពីយប់មករហូតលុះដល់ពេលព្រឹកឡេីង ដល់ម៉ោង៧និង១០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។
ទើបកម្លាំងសមត្ថកិច្ចចំរុះ (កងរាជអាវុធហត្ថនិងនគរបាល) ដឹកនាំដោយព្រះរាជអាជ្ញារង ថេង សំណាង ។
បាននាំខ្លួនឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ គ្រាប់០៦គ្រាប់ យកទៅស្នងការខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់…..។
បើតាមប្រភពពីសមត្ថកិច្ចបានដឹងថាៈ មូលហេតុនៃការបាញ់បោះសេរីពីសំណាក់ បុគ្គលលោក សុឹង ប៊ុនណា បែបនេះ ផ្ដើមចេញដោយសារខឹងនឹងរបស់ប្រពន្ធ៕