ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនកូនកាប់ឪពុកបង្កើត ឲ្យរងរបួសធ្ងន់ ទៅតុលាការ

បន្ទាយមានជ័យ៖សមត្ថកិច្ចបានចាប់បុរសម្នាក់ ករណីខឹងឪពុកប្រើឱ្យបោសសំរាមនិងស្តីបន្ទោសបន្តិចបន្តួច ក៏ទាញកាំបិតវែងកាប់ឪពុកឱ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះ។
ករណីនេះបានកើតឡើងនៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៧ ខែឧសភា។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនដៃដល់ជាកូនឈ្មោះ ហ៊ាវ ប៊ុនហួន អាយុ២៥ឆ្នាំ។ចំណែកឪពុករងគ្រោះឈ្មោះ ទឿ ហៀត អាយុ៥៣ឆ្នាំ។ទាំង២នាក់ រស់នៅភូមិឃុំខាងលើ។
មន្ត្រិដដែលបានបន្តថា មុនកើតហេតុឪពុកបានប្រើកូនឱ្យបោសសំរាមនៅជុំវិញផ្ទះនិងស្តីបន្ទោសបន្តិចបន្តួចក្រោយពីជនសង្ស័យទើបក្រោកពីដេក។ ប៉ុន្តែជនដៃដល់មិនបានធ្វើតាមទេថែមទាំងតមាត់ជាមួយឪពុក រហូតកើតជាជជែកគ្នាទៅវិញទៅមក។បន្ទាប់មកឈ្មោះ ហ៊ាវ ប៊ុនហួន ជាកូនបានស្ទុះទៅទាញកាំបិតខ្វែវកាប់ទៅលើឪពុកបង្កើតត្រូវចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ។
ក្រោយមកកម្លាំងនគរបាលស្រុកព្រះនេត្រព្រះ បានចុះចាប់ខ្លួនជនសង្ស័យនិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅដើម្បីចាត់ការបន្តតាមនីតិវិធី៕សមត្ថកិច្ចបញ្ជូនកូនកាប់ឪពុកបង្កើតឱ្យរងរបួសធ្ងន់ទៅតុលាការ
បន្ទាយមានជ័យ៖សមត្ថកិច្ចបានចាប់បុរសម្នាក់ ករណីខឹងឪពុកប្រើឱ្យបោសសំរាមនិងស្តីបន្ទោសបន្តិចបន្តួច ក៏ទាញកាំបិតវែងកាប់ឪពុកឱ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះ។
ករណីនេះបានកើតឡើងនៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៧ ខែឧសភា។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនដៃដល់ជាកូនឈ្មោះ ហ៊ាវ ប៊ុនហួន អាយុ២៥ឆ្នាំ។ចំណែកឪពុករងគ្រោះឈ្មោះ ទឿ ហៀត អាយុ៥៣ឆ្នាំ។ទាំង២នាក់ រស់នៅភូមិឃុំខាងលើ។
មន្ត្រិដដែលបានបន្តថា មុនកើតហេតុឪពុកបានប្រើកូនឱ្យបោសសំរាមនៅជុំវិញផ្ទះនិងស្តីបន្ទោសបន្តិចបន្តួចក្រោយពីជនសង្ស័យទើបក្រោកពីដេក។ ប៉ុន្តែជនដៃដល់មិនបានធ្វើតាមទេថែមទាំងតមាត់ជាមួយឪពុក រហូតកើតជាជជែកគ្នាទៅវិញទៅមក។បន្ទាប់មកឈ្មោះ ហ៊ាវ ប៊ុនហួន ជាកូនបានស្ទុះទៅទាញកាំបិតខ្វែវកាប់ទៅលើឪពុកបង្កើតត្រូវចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ។
ក្រោយមកកម្លាំងនគរបាលស្រុកព្រះនេត្រព្រះ បានចុះចាប់ខ្លួនជនសង្ស័យនិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅដើម្បីចាត់ការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *