កោះកុង៖កម្លាំងនគរបាលក្រុងខេមរភូមិន្ទបានចាប់បុរសម្នាក់ពីបទប្រើហិង្សាវាយប្រពន្ធរហូត ស្លាប់ទំនងកើតឡើងពីរឿងប្រចណ្ឌនិងត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងស្ថិតនៅ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុងកាលពីយប់ថ្ងៃទី៦ ខែមីនាឆ្នាំ២០២២។ជនសង្ស័យ ឈ្មោះ ឈឺន សុងកាន អាយុ៤៥ឆ្នាំមុខរបរនេសាទ នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ប្រពន្ធដែលស្លាប់ឈ្មោះ ស៊ង សុភ័ស អាយុ៣២ឆ្នាំ។មូលហេតុឈានដល់មានអំពើឃាតកម្មនេះទំនងកើតចេញពីការប្រចណ្ឌ។
ក្រោយមកជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕