ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ ពីបទវាយប្លន់យកម៉ូតូនៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌច្បារអំពៅបានចាប់ជនសង្ស័យម្នាក់ពីបទធ្វើសកម្មភាព វាយប្លន់យកម៉ូតូពីជនរងគ្រោះតែមិនបានសម្រេចនៅក្នុងភូមិកណ្ដាលទី១សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីវេលាទៀបភ្លឺថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១។

មន្ត្រីនគរបាលបានឱ្យដឹងថា៖ ជនសង្ស័យឈ្មោះ អៀង ផាដែន ហៅស្មី ភេទប្រុសអាយុ ២១ ឆ្នាំស្នាក់នៅផ្ទះជួលផ្លូវលេខ ៣៥៧ ភូមិដើមស្លែងសង្កាត់ច្បារអំ ពៅទី២ខណ្ឌច្បារអំពៅ។
ចំណែកជនរងគ្រោះ មានឈ្មោះជួនសុខងឺមភេទស្រីអាយុ ២៦ ឆ្នាំអ្នកលក់ដូរស្នាក់នៅសង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១៨ ពាក់ផ្លាកលេខភ្នំពេញ 1HF-1480ចេញពីផ្ទះទៅលក់ដូរនៅឯផ្សារច្បារអំពៅ។

បន្ទាប់មកជនសង្ស័យបានហក់ឡើងលើម៉ូតូ របស់ជនរងគ្រោះហើយបានប្រើកណ្តាប់ដៃ ដាល់ជនរងគ្រោះបម្រុងប្លន់វាយយកម៉ូតូតែមិនសម្រចព្រោះគេចាប់បាន ។បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *