ព័ត៌មានសន្តិសុខសង្គម

ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ បានស្លាប់មុនបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ ស្រ្តីម្នាក់មានផ្ទៃពោះជិតគ្រប់ខែដោយមានអាការៈមិនស្រួលខ្លួន គេក៏បានបញ្ជូនទៅសង្គ្រោះ តែជាអកុសលនាងបានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍ខាងលើនេះបានកើតឡើង នៅបន្ទប់ជួល ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ។
តាមប្រភពប៧តឥមានបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ ជុំ សុខណា អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ទើបឈប់សម្រាកពីការងារ ដោយសារមានផ្ទៃពោះជិតគ្រប់ខែស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើតនៅ ភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកស្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកបុរសជាសង្សារឈ្មោះឃាម ពេជ្រ អាយុ២៣ឆ្នាំ នៅភូមិត្រពាំងខ្លី ឃុំត្នោតជុំ ស្រុកស្រគរ ខេត្តពោធិ៍សាត់។
តាមបុរសជាសង្សារបានឱ្យដឹងថា ពួកគេទាំង២នាក់បានស្រឡាញ់គ្នាជាងមួយឆ្នាំមកហើយ គឺស្គាល់ចិត្តនឹងចិត្ត ហើយក្រុមគ្រួសារខាងស្រីជាសង្សារក៏បានដឹងឮខ្លះដែរ ។តែពួកគាត់មិនដឹងថាមានផ្ទៃពោះនោះទេ។
បុរសខាងលើបានបន្តថា មុនកើតហេតុ នៅវេលាម៉ោងប្រមាណ១២រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ខណៈដែលគាត់កំពុងដេក ស្រាប់តែឮសំឡេងប្រពន្ធ ស្រែកគាត់ក៏ទាញខ្នើយឱ្យជនរងគ្រោះកើយ បន្ទាប់មកក៏ស្ងាត់ ដូចជាមានដង្ហើមតិចៗ ។ ភ្លាមៗរូបគាត់ និងអ្នកជិតខាងបន្ទប់ក៏ចង់យកជនរងគ្រោះទៅសង្រ្គោះបន្ទាន់ភ្លាមៗដែរ ណាមួយជនរងគ្រោះពោះធំពិបាកយកចុះក្រោម កាំជណ្តើរតូចចង្អៀត ទេីបទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដេីម្បីយកជនរងគ្រោះទៅសង្រ្គោះបន្ទាន់។តែទំរាំរថយន្ដសង្គ្រោះមកដល់អស់រយៈពេលប្រមាណជិតកន្លះម៉ោង ហើយបានបញ្ជូនយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យតេជោសន្តិភាព តែជាអកុសលពេលរថយន្តសង្គ្រោះបន្ទាន់បញ្ជូនយកទៅសង្រ្គោះនោះដោយក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយយ ទើបដឹកសពមកកន្លែងកើតហេតុវិញ រង់ចាំសមត្ថកិច្ចជំនាញចុះពិនិត្យ ។
ក្រោយពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រួចបានទាក់ទងទៅសមត្ថកិច្ចនគរបាលជំនាញកោសល្យវិច័យរាជធានីភ្នំពេញ ដេីម្បីមកពិនិត្យសពជនរងគ្រោះ ដោយបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងអាចបណ្ដាលមកពីជម្ងឺបេះដូង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *