ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចកំពុងស៊ើបអង្កេតមនុស្សម្នាក់ ដែលឆេះស្លាប់ក្នុងរថយន្ត

ភ្នំពេញ៖សមត្ថកិច្ចកំពុងស៊ើបអង្កេតឧបទ្ទវហេតុរថយន្តមួយគ្រឿងដែលបានឆេះហើយស្លាប់មនុស្សម្នាក់នៅក្នុងនោះដោយមិនទាន់ដឹងមូលហេតុ។
រឿងគួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញកាលពីម៉ោង៣ទាបភ្លឺចូលថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកាមានរថយន្តមួយគ្រឿងម៉ាកវិស្តូពាក់ផ្លាកលេខភ្នំពេញ 2AC-9736បានឆេះសល់តែគ្រោងឆ្អឹង។ជាមួយនោះគេបានឃើញសាកសពបុរសម្នាក់ ឆេះស្លាប់ក្នុងនោះ។
តាមការចុះពិនិត្យរបស់សមត្ថកិច្ចនៅកន្លែងកើតហេតុឃើញរថយន្តបត់ក្បាលពីលិចមកកើតធ្លាក់ចូលចិញ្ចើមផ្លូវខាងស្តាំ និងទ្វារខាងស្តាំបើកមួយចំហៀង ហើយប្រអប់លេខរថយន្តខាងលើជាប់នៅអក្សរ P និងមានកូនញញួរមួយនៅក្នុងរថយន្តនេះ។ចំណែកមនុស្សម្នាក់ឆេះស្លាប់លើកៅអីរថយន្ត។
នៅពេលកើតហេតុភា្លមៗសមត្ថកិច្ចមិនទាន់សន្និដ្ឋានបានថា ករណីនេះមិនដឹងកើតឡើងពីរឿងអ្វីទេ។ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតរកពីមូលហេតុពិតប្រាកដជុំវិញរឿងនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *