ភ្នំពេញ៖កម្លាំងនគរបាលបានចុះបង្ក្រាបជនសង្ស័យករណីប្លន់ម៉ូតូបានជាបន្តបន្ទាប់និងបក្ខពួកធ្វើសកម្មភាពប្លន់ម៉ូតូប្រជាពលរដ្ឋធ្វើដំណើរផ្លូវ។
កម្លាំងនគរបាលខណ្ឌដង្កោ បានបង្ក្រាបជនសង្ស័យបានបន្តបន្ទាប់ដោយបក្ខពួកគេបានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូឥឡូវត្រូវបានកម្លាំងជំនាញ ចាប់ខ្លួនជនសង្ស័យ៥នាក់ ។ រហូតដល់ថ្ងៃទី៧ខែវិច្ឆិកាកម្លាំង នគរបាលរាជធានីភ្នំពេញបានសហការជាមួយនគរបាលស្រុកស្វាយអន្ទរឈានដល់ការចាប់ខ្លួនជនសង្ស័យ២នាក់ដែលទទួលផលទិញម៉ូតូពីរជនសង្ស័យទាំងម៉ូតូបាន ៥គ្រឿងនិងសម្ភារផ្សេងមួយចំនួនទៀត។
ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕