ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀននៅស្រុកសំឡូត!

បាត់ដំបង៖ កាលពីថ្ងៃ​ពុធ១រោច​ខែ​កត្តិ ក​ឆ្នាំ​ខាលចត្វាស័ក​ព.​ស.២៥៦៦ ថ្ងៃទី ៩ ខែ វិច្ឆិកាឆ្នាំ២០២២វេលា​ម៉ោង ២២ និង៣០នាទីនៅចំណុចក្រុមទី១២ ភូមិ​ភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង អនុវត្តតាម​យោបល់បញ្ជាដឹកនាំរបស់លោ​កឧត្តមសេ​នី​យ៍​ ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ស្នងការរងផែនការ​ងារ​ប្រឆាំងគ្រឿងញៀន​ លោកវរសេនី​យ៍​ទោ​ ម៉ែន​ រីម​ អធិការនគរ​បាល​ស្រុកសំឡូត​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតា​តោក​​​ចុះល្បាតក្នុងមូល​ដ្ឋាន​និងបង្ក្រា​ប​បានករណី រក្សាទុក​ដោយខុសច្បាប់នូវសារធាតុញៀន ០១ករ​ណី ក្នុងបទល្មើសជាក់​ស្ដែង ដែលក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ដោយខុសច្បាប់នូវសារធាត់​ញៀនចំនួន ០១នាក់ឈ្មោះខាន់ ណុ​ក ភេទប្រុស អាយុ៣៩ឆ្នាំរស់នៅចំណុចក្រុមទី០១ភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូតខេត្តបា​ត់ដំ​បង ។
-*វត្ថុតាងចាប់យករួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លា ចំនួន០១ថង់ទម្ងន់ ៥.២៧ក្រាម(ទាំងសំបក)សង្ស័យមា​ន​សារធាតុញៀន
– ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ដែលមានលេខតួ-ម៉ាស៊ីន ND125ME 5560192 ពាក់ស្លាក​លេខ បាត់ដំបង 1AH- 6840 ។

បច្ចុប្បន្នជនសង្ស័យខាងលើនគរបាលស្រុកកំពុងរៀបចំសំណុំ​រឿង បញ្ជូនមកការិយាល័យជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងអនុវត្តបន្តតាមនីតិវិធី​ ច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *