(កំពង់ចាម) នៅថ្ងៃទី០៩ ខខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១១.០០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះរកា ស្រុកកំពង់សៀម ចុះបង្ក្រាបករណី លួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចចំការគ នៅភូមិកោះគល់ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៧នាក់ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕