ព័ត៌មានសន្តិសុខសង្គម

កងរាជអាវុធហត្ថ ចាប់បុរស២នាក់ ករណីជួញដូរគ្រឿងញៀន

ព្រះសីហនុ៖កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់បានចាប់បុរស២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនស្ថិតនៅភូមិសំរុងចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១។


លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទីស្រុកព្រៃនប់បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ កញ្ញានេះថា កម្លាំង អាវុធហត្ថស្រុកបានចាប់បុរស២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ជននេះឈ្មោះ អ៊ុល ណូវ៉ា ភេទប្រុសអាយុ២២ឆ្នាំ និងឈ្មោះ ហេង សីហា ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅ ភូមិសំរុងកណ្ដាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុជាមួយគ្នា។
សមត្ថកិច្ចដកហូតវត្ថុតាងមាន៖ ម្សៅស-ថ្លា ចំនួន ១០ កញ្ចប់ ,ទូរសព្ទ៣គ្រឿង,ខ្សែដៃពណ៌ទង់ដែង២ខ្សែ ,ចិញ្ចៀនពណ៌ទង់ដែង២វង់, ប្រាក់រៀល ៧១.៥០០រៀល។
បុរសទាំងពីរនេះត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ បញ្ចូនទៅ កងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *