ព័ត៌មានជាតិ

ភ្លៀងខ្លាំងធ្វើឲ្យផ្លូវខ្លះរងផលប៉ះពាល់ នឹងខូចជាជង្ហុក

ព្រះវិហារ៖ក្នុងខេត្តព្រះវិហារមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យផ្លូវមួយចំនួនរងផលប៉ះពាល់លិចលង់និងខូចជាជង្ហុកត្រូវផ្នែកជំនាញសាធារណការសុំឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការបានឱ្យដឹងនៅល្ងាចថ្ងៃទី១១ កញ្ញា ថា ដោយសារតែទឹកភ្លៀង ធ្លាក់ជាប់ៗគ្នា ប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យផ្លូវជាតិលេខ៩៤ លេខ៩២ និងផ្លូវខេត្តលេខ 2pvh4 ត្រូវបានទឹកហូរកាត់ជន់លិចដោយកន្លែង។រីឯកន្លែងខ្លះទៀតទឹកហូរគួចហូរខ្លាំង ក៏ក្លាយជាជង្ហុក។
លោកប្រធានបានបន្តថា ក្នុងស្ថានភាពបែបនេះ ក្រុមការងារមន្ទីរបានជួសជុល និងថែទាំផ្លូវថ្នក្នុង ខេត្តបានចុះដាក់ផ្លាកសញ្ញា ឱ្យអ្នកធ្វើដំណើរមានការប្រុងប្រយ័ត្ន ដូចជាដោតបង្គោល និងមែនឈើធំៗកន្លែងដែលខូចខាតជាដើម។
លោក សំ លាងទ្រី បានបន្តថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានយកចិត្តទុកដាក់ក្នុងការជួសជុល ថែទាំជាប្រចាំ ផ្លូវដែលគ្រប់គ្រងដោយមន្ទីរ ដោយមិនគិត ពីរដូវប្រាំង និងរដូវវស្សានេះទេ។ ធ្វើយ៉ាងណាមិនឱ្យមានគ្រលុក និងសំបុកមាន់ ពិសេសស្របពេលរដូវវស្សាចូលមកដល់ ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា ពេលមានករណីគ្រោះទឹកជំនន់ជាយថាហេតុកើតឡើង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *