ព័ត៌មានសន្តិសុខសង្គម

អំពាវនាវឱ្យជានេសាទ ប្រគល់ឧបករណ៍ខុសច្បាប់មកអាជ្ញាធរ

បាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបងបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រគល់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទមិនត្រូវគេចវេះដើម្បីការពារធនធានមច្ឆជាតិឱ្យសំបូរឡើងវិញ។
ថ្មីៗនេះអាជ្ញាធរបានជូនដំណឹងដល់ពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង។ពិសេសប្រជានេសាទជុំវិញតំបន់បឹងទន្លេសាបឱ្យបញ្ឈប់ការប្រើ ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ។ឧបករណ៍នេសាទខុសច្បាប់ ផ្តោតលើ អួនអូសទឹកសាប ម៉ាញ់ ឧបករណ៍ឆក់ ឈឹបយន្ត ។
ប្រជានេសាទក្នុងតំបន់ខាងលើដែលមានគ្រឿង ឧបករណ៍ល្មើសច្បាប់ទាំងអស់ត្រូវចូលរួមប្រគល់ឱ្យអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានរៀងៗខ្លួន ។ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការប្រើប្រាស់ថ្នាំពុលគីមី សារធាតុពុល និងឧបករណ៍ឆក់គ្រប់ប្រភេទក្នុងដែននេសាទ។ករណីមិនអនុវត្តតាមការណែនាំខាងលើនេះទេសមត្ថកិច្ចនឹង ចាត់វិធានការចុះឆែកឆេរលំនៅស្ថាន រួចរឹបអូសយកឧបករណ៍នេសាទល្មើសច្បាប់ផ្សេងៗហើយ បន្តចាត់ការតាមផ្លូវច្បាប់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *