បាត់ដំបង៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល រួមជាមួយកម្លាំងផ្នែករដ្ឋបាលជលផលអូរតាគី កម្លាំងវិរៈសេនាតូចលេខ៣ កំលាំងទិសសឹករងខេត្ត(៤០០) និងកម្លាំងបញ្ជាការដ្ឋានកងរាជអវុធហត្ថស្រុកថ្មគោល លោក ភួង ស៊ីល្យា អភិបាលរងនៃគណ:អភិបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច ជាអធិការនគរបាលស្រុកថ្មគោល បានចុះបង្រ្កាបបទល្មើសនេសាទ ០១លើក នៅចំណុចភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង មានចូលរួមកម្លាំងចម្រុះសរុបចំនួន ០៨នាក់ ។ សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០២គ្រឿង ។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖
-បង្គោលចំនួន ៦១០០ដើម
-របាំងសាច់អួនប្រវែង ១៩០០ម៉ែត្រ
-ឡុកចាប់ត្រីចំនួន ០៧ឡុក
-ប្រលែងកូនត្រីចម្រុះ ៤៥គីឡូក្រាម ។
ចំពោះករណីខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញនិងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕