ព័ត៌មានសន្តិសុខសង្គម

ចាប់ប្ដីប្រើអំពើហិង្សាលើប្រពន្ធឲ្យរបួសធ្ងន់ រឿងលក់ដីមិនឲ្យដឹង

ពោធិ៍សាត់៖សមត្ថកិច្ចស្រុកកណ្តៀងបានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធបង្កអំពើហឹង្សាលើប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ខណៈប្រពន្ធលក់ដីមិនឱ្យប្តីដឹង។
លោកវរសេនីយ៍ទោកែ ហុងឈាង អធិការរងនគរបាលស្រុកកណ្តៀងបានឱ្យដឹងថា ករណីនោះកើតនៅភូមិនៅកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីព្រលប់ថ្ងៃទី២៣ ខែវិច្ឆិកា។ ជនសង្ស័យឈ្មោះ ស៊ី ម៉ៅអាយុ៣០ឆ្នាំប្រពន្ធឈ្មោះនឿន ចាន់ថា អាយុ៣១ឆ្នាំពួកគេនៅភូមិ ឃុំខាងលើ។
មុនកើតហេតុគ្រួសារនេះបានឈ្លោះប្រកែកនិងមានសម្តីធ្ងន់ៗដាក់គ្នាទៅវិញទៅមក។ពេលនោះប្តីបានប្រើអំពើហឹង្សាវាយដុំលើប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដោយមូលហេតុកើតឡើងពីរឿងប្រពន្ធលក់ដីមិនឱ្យប្តីដឹង។ភ្លាមៗនោះកម្លាំងបានចុះអន្តរាគមន៍ឃាត់និងនាំខ្លួន ប្តីបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្តៀងដើម្បីអនុវត្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *