បាត់ដំបង៖អនុវត្តតាមបទបញ្ជាកម្លាំងនគរបាលខេត្តបានចុះចាប់ក្រុមអ្នកប្រព្រឹត្តិល្បែងស៊ីសង ភ្នាល់ជល់មាន់តាមអនឡាញចំនួន១៧នាក់ស្ថិតនៅភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២ខែឧសភា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា៖វត្ថុតាងដកហូតរួមមាន៖ទូរទស្សន៍ LCD ម៉ាក Samsung១ គ្រឿង,ឧបករណ៍ ផ្ទុក ទិន្នន័យ កាមេរ៉ាសុវត្ថិភាព២ គ្រឿង, រថយន្ត ចំនួន១ គ្រឿង, ម៉ូតូ ចំនួន៥ គ្រឿង,តុ២,កៅអី មួយចំនួន, កង្ហារ១ គ្រឿង ។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំក្រុមនេះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរ ហើយបច្ចុប្បន្នការិយាល័យជំនាញ កំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនអ្នកប្រព្រឹត្តិ និងវត្ថុតាងទៅតុលាការចាត់ការតាមច្បាប់ ៕