Uncategorized

មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងពង្រឹងលើវិស័យព័ត៌មាននិងសោតទស្សន៍

 

កំពង់ឆ្នាំង៖លោកម៉មឈឿមទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២១បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើវិស័យព័ត៌មាននិងសោតទស្សន៍ឆ្នាំ២០២០និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២១។ក្នុងនោះមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យទាំង៥ អនុប្រធានការិយាល័យ និងមន្ត្រីជាប់កិច្ចសន្យា។

លោកប្រធានមន្ទីរបានជម្រុញឱ្យមន្ត្រីជំនាញទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្តទៀតលើវិស័យព័ត៌មានទាំងបច្ចេកទេសខ្លឹមសារធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាននៅក្នុងខេត្តកំពង់ឆ្នាំងកាន់តែមានភាពប្រសើរឡើងជាបន្តបន្ទាប់។គោរពបាននូវវិជ្ជាជីវៈសារព័ត៌មាននិងចូលរួមលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *