Uncategorized

ព្រះរាជអាជ្ញារងម្នាក់ដោះលេងក្រុមអ្នកញៀនល្បែងអាប៉ោង៥នាក់

 

​កណ្តាល​៖ នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២០ នេះ ក្រុម​អ្នកញៀន​ល្បែង​អាប៉ោង៥នាក់ដែល​នគរបាល​ស្រុក​ស្អាងដេញ​ប្រផាប់​ចាប់​ប្រ​ភីង ទម្រាំ​ចាប់ខ្លួនបាន ត្រូវលោកស្រី ស៊ុន យ៊ឺ​ត ព្រះរាជអាជ្ញារងអម​សាលាដំបូង ខេត្តកណ្តាលដោះលែងឱ្យមាន សេរីភាព​វិញ​។

​ជុំវិញ​ការដោះលែង​នេះ អ្នកសារព័ត៌មាន បាន​ទំនាក់ទំនង​ទៅ​លោក ទិន សុចិ​ត្រា អ្នកនាំពាក្យ​អយ្យការ អម​សាលាដំបូង ខេត្តកណ្តាល ដើម្បី​សុំ​ការបំភ្លឺ ជាច្រើនលើក តែ​ទូរស័ព្ទ​គ្មាន​អ្នកទទួល ។​

​គួររំលឹកថា កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១១​និង​៣០​នាទី នៅ​ចំណុច​ខាងក្រោយ​ផ្ទះ ង៉ោ រ៉េត ស្ថិត​ក្នុងភូមិ​ព្រែកស្លែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្ដាល នគរបាល​ស្រុក​ស្អាង បាន​បង្ក្រាប​ករណី លេងល្បែង​ស៊ីសង អាប៉ោង​មួយ​ករណី ។ សមត្ថកិច្ច បាន​អះអាងថាៈ ជនសង្ស័យ​ទី​១ ឈ្មោះ ចុះ ថា អាយុ​៥៥​ឆ្នាំ​, ទី​២.​ឈ្មោះ ឃឹម លី អាយុ​៤២​ឆ្នាំ​, ទី​៣.​ឈ្មោះ ផេង ភាន់ អាយុ​៥៣​ឆ្នាំ​, ទី​៤.​ឈ្មោះ តុ ខ្លឹម អាយុ​៥៥​ឆ្នាំ និង​ទី​៥.​ឈ្មោះ អូក បឿន អាយុ​៥៥​ឆ្នាំ ។​

សមត្ថកិច្ចបានឱ្យថា មាន​ប្រជាពលរដ្ឋ បាន​រាយការណ៍​មក​សមត្ថកិច្ច ថា​មាន​គេ​លេង​ល្បែងស៊ីសង ។ ក្រោយពី​ទទួលបាន ព័ត៌មាន​នេះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្ដិ៍​តា​លន់ សហការ​ជាមួយ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ត្រើយ​ស្លា និង​កម្លាំង​ប្រជា​ការពារ បាន​ចុះ​ដល់​កន្លែងកើតហេតុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់ រួម​នឹង​វត្ថុតាង​មួយចំនួន តែម្តង ៕

 

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *