Uncategorized

ម្នាក់ស្លាប់ម្នាក់បញ្ជូនទៅគុកករណីផឹកស៊ីស្រវឹងបង្កហិង្សា

 

បន្ទាយមានជ័យ​៖ ក្រោយពី​ផឹកស៊ី​នៅ​ខ្ទម​ស្រែ ក៏​ស្រវឹង ហើយ​ទាស់សម្តី​គ្នា បង្ក​វាយ​នឹង​ចបកាប់ ជម្រះ​ស្មៅ​ម្នាក់​ស្លាប់​។ ឯ​ម្នាក់ទៀត បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​បាន​កសាង​សំណុំរឿង ហើយ​បញ្ជូនទៅ​តុលាការ​ដាក់គុក បណ្តោះអាសន្ន ។ អំពើហិង្សា​នោះ បានកើត​ឡើង នៅត្រង់ចំណុច​អូរ​កង​រ៉ក់ ចម្ងាយ ៤ គ​.​ម ពី​ភូមិ​ថ្មី ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល ស្រុក​ស្វាយចេក បានឱ្យដឹងថាៈ ជនរងគ្រោះ ដែល​ស្លាប់​នោះ មានឈ្មោះ ឈី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​សូរិយា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។ ចំណែក​ជនសង្ស័យ ឈ្មោះ ភី ចម ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ ឃុំ ជាមួយគ្នា ។​

​មុនពេល​កើតហេតុ ជនសង្ស័យ និង​ជនរងគ្រោះ ទាំងពីរ​នាក់ ជា​អ្នកស៊ីឈ្នួល ដេកចាំ​ចម្ការ​ដំឡូង​មី នៅ​ចំណុចកើតហេតុ​ឱ្យឈ្មោះ សុខ ចាន់​វុ​ទ្ធ ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ​នៅ​ភូមិ​ឃុំ ជាមួយគ្នា ហើយ​ទៅ​ទិញ​ដីចម្ការ នៅ​ស្រុក​ស្វាយចេក ។ នៅពេល​សម្រាក ពួកគេ បាន​ហូបបាយ និង​ផឹកស្រា​ថ្នាំ ជាមួយគ្នា នៅ​នឹង​ខ្ទម​ចម្ការ ។ ដល់ពេល​ស្រវឹង​រៀងៗ​ខ្លួន ក៏មាន​ទាស់​ពាក្យសម្តី ឈានដល់​កើតមាន​អំពើហិង្សា គឺ​ជនសង្ស័យ បាន​យក​ចបកាប់​ជំ​រះ​ស្មៅ វាយ​ទៅលើ​ជនរងគ្រោះ ត្រូវ​ក្បាល​ជាច្រើន​កន្លែង បណ្តាលឱ្យ​ដេកស្លាប់ នៅក្នុង​ថ្លុកឈាម​។​

​លុះ​ព្រឹក​ឡើង មាន​ប្រជាពលរដ្ឋ ទៅ​ចម្ការ​ក្បែរ​នោះ បាន​ប្រទះឃើញ​សព ក៏​រាយការណ៍ ហើយ​តម​ក សមត្ថកិច្ច បាន​ចុះទៅពិនិត្យ និង​ឈានដល់ ការ​តាម​ចាប់បាន ជនដៃដល់ ៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *