Uncategorized

ល្មេងតូចៗ២នាក់ចុះលេងទឹកអូរក៏លង់ស្លាប់ទាំង២នៅក្រុងប៉ោយប៉ែត


​ខេត្តបន្ទាយមានជ័យ​៖​ក្មេង​តូច​ប្រុស​ស្រី​២​នាក់​បាន​សុំ​ម្តាយ​ទៅលេង​ទឹក​ក៏​លង់​ស្លាប់​ទាំង​២​នាក់​ហើយ​ក្រុមគ្រួសារ​បាន​ទៅរក​សព​ឃើញ​នៅ​ចំណុច​ក្លង​ជិ​ក​អូរ​ធំ​ស្ថិត​ក្នុងភូមិ​រស្មី​សាមគ្គី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​កាលពី​រសៀល​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​៖​សព​ក្មេងរងគ្រោះ​ឈ្មោះ​ម៉ៅ​ដាវ​ភេទ​ប្រុស​អាយុ​៥​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ វ៉ង់​វិ​ដា​ភេទ​ស្រី​អាយុ​៦​ឆ្នាំ​។​ក្មេង​ទាំង​២​នាក់​ជា​បងប្អូនជីដូន​មួយ​នឹង​គ្នា​រស់នៅ​ភូមិ​រស្មី​សាមគ្គី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​។​
​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា​៖​បើតាម​ការរៀបរាប់រ​បស់​ម្តាយ​ក្មេងរងគ្រោះ​ឈ្មោះ​ជុំ​ស្រី​ថា​អាយុ​៣៦​ឆ្នាំ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​កូន​របស់គាត់​ឈ្មោះ​វ៉ង់​វិ​ដា​បាន​ថើប​ម្តាយ​រួច​សុំ​ទៅ​ចុះ​ងូតទឹក​២​នាក់​បងប្អូន​។​ដោយ​ក្តី​អាណិតកូន​ដែល​ពីមុនៗ​មក​មិនមាន​សកម្មភាព​ថើប​ម្តាយ​ដូចនេះ​ទេ​។​
​ព្រោះតែ​កូន​លួងលោម​ពេក​ក៏​យល់​ព្រមឱ្យ​ងូត​ចុះ​ងូតទឹក​មួយសន្ទុះ​ក្រោយមក​ឃើញ​ក្មេងរងគ្រោះ​ទាំង​២​នាក់ បាន​ឡើង​មកវិញហើយ រួច​ចូល​ងូតទឹក​អាង នៅក្នុង​ផ្ទះ ដោយ​នឹក​ឃើញថា​ក្មេង​ទាំង​២​នាក់ បងប្អូន​ឮមាត់​នៅ​អាងទឹក​ក្នុងផ្ទះ​គាត់​មិនបាន​ចាប់អារម្មណ៍ បន្ត​កាប់ឆ្ការ​ស្មៅ​ដុះ​នៅក្បែរ​ផ្ទះ​។​

​លុះ​មួយស្របក់​ក្រោយមក​ស្រាប់តែ​បាត់មាត់​គាត់​ដើរទៅរ​កនៅ​នឹង​អាង​មិនឃើញ​ហើយ​បានឱ្យ​ជីដូន​ដើរទៅ​រកមើល​នៅ​កន្លែង​លក់​នំ មិនឃើញ ពេលនោះ​ឃើញ​ខោអាវ នៅ​មាត់​អូរ គាត់​បាន​ចុះ​រាវ​មើល ស្រាប់តែ​ប្រទះឃើញ​កូនស្រី​របស់គាត់ បន្ទាប់មក​រាវរក​ឃើញ​ក្មួយប្រុស​ម្នាក់ទៀត​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *