Uncategorized

រថយន្ត១គ្រឿងពេលបើកបរបានឆ្លងចរន្ធភ្លើងឆេះអស់គ្មានសល់

 

​ខេត្តពោធិ៍សាត់​៖​រថយន្ត​ឡិច​ស៊ី​ស​RX300១​គ្រឿង​បាន​ឆ្លង​ចរន្ត​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់​គ្មាន​សល់​ពេល​បើកបរ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវលំ​ក្រួស​ក្រហម​ដែល​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ខ្លុង​ឃុំរ​កាត​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៣​ទៀបភ្លឺ​ចូល​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០២០​។​
​ម្ចាស់​រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​គេ​មិនបាន​បញ្ចេញ​ឱ្យដឹង​ឈ្មោះ​និង​ស្លាក​លេខ​រថយន្ត​ទេ​។​ម្ចាស់​រថយន្ត​ដដែល​បានឱ្យដឹងថាៈ​នៅមុន​ពេល​កើតហេតុ​គាត់​បាន​ជូន​មិត្តភក្តិ​ទៅផ្ទះ​នៅឯ​ខេត្តពោធិ៍សាត់​រួច​ក៏​ត្រឡប់មកផ្ទះ​វិញ​។​លុះ​មកដល់​ត្រង់​ម្ដុំ​កើតហេតុ​មាន​ផ្សេង​ចូលក្នុង​រថយន្ត​។​ប៉ុន្តែ​ពុំបាន​ចាប់​អារ​មណ៍​ដោយ​ស្មានតែ​មេឃ​ចុះ​អាប់​ភ្លាមៗ​នោះ​ក៏​ធុំក្លិន​ឆ្ងៀ​ម​និង​មាន​ផ្សែងហុយ​ពេញ​ពី​ក្នុង​តាប់​ឡូ​រថយន្ត​ទើប​ដឹង​រថយន្ត​របស់​ឆ្លង​ចរន្ត​ភ្លើង​។​ប៉ុន្តែ​នៅតែ​រក​ការជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​មិនបាន ។​

​ម្ចាស់​រថយន្ត​បាន​បន្តថាៈ​នៅពេល​កើតហេតុ​នោះ​ម្ចាស់​បានត្រឹមតែ​ចេញពី​ក្នុង​រថយន្ត​មក​ខាងក្រៅ​រួច​រត់​ឆ្លេឆ្លាៗ​ទៅមក​និង​ថត​រូបភាព​អណ្ដាតភ្លើង​ដែល​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែប៉ុណ្ណោះ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *