Uncategorized

សមត្ថកិច្ចចាប់បានចោរលួចម៉ូតូរបស់បុគ្គលិកធនាគារមួយនៅខេត្តពោធិ៍សាត់

 

​ខេត្តពោធិ៍សាត់​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​រួម​និង​កម្លាំង​នគរបាល​ដេញចាប់បាន​ពេលដែល​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង​ជា​កម្ម​សិទ្ធ​របស់​បុគ្គលិក​ធនាគារ​ហត្ថា​កសិករ ត្រូវបាន​ម្ចាស់​ដឹង​ទាន់​នៅពេលដែល​ជិះ​ម៉ូតូ​ចេញទៅ ។​

​ហេតុការណ៍​ការឃាត់ខ្លួន​ជនសង្ស័យ​លួច​ម៉ូតូ​នេះ​បាន​កើតឡើង​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០​នៅ ត្រង់ចំណុច​ក្បែរ​ភ្នំ​ប្រិ​យ៍​ស្ថិតនៅ​ភូមិ​ខ្លាក្រពើ​ឃុំ​អន្លង់ត្នោត​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​។​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ម៉ូតូ​១​គ្រឿង​ដែល​ត្រូវបាន​ជនសង្ស័យ​លួចបាន​សម្រេច​ហើយ​បាន​ជិះ​គេចខ្លួន​នេះ​ម៉ាក ហុងដា​សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ពោធិសាត់ 1G -5343 ជា​របស់​ឈ្មោះ ប៊ុន សៀង​ហាក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​បុគ្គលិក​ធានា​គារ​ហត្ថា​កសិករ​នៅ​ឃុំ​ឈើ​តុំ បច្ចុប្បន្ន រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ ។​

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ​វី​សា​វីន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​នៅក្នុង​បន្ទុកគ្រួសារ​ឪពុក​ឈ្មោះ គឹម សា​វី អាយុ ៤៥​ឆ្នាំ​និង​ម្ដាយ​ឈ្មោះ ហ៊ីម ស​ងះ អាយុ ៤៥​ឆ្នាំ​នៅ​ភូមិ​ដ​ង្គៀ​ម​ក្ដាម ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​ជនសង្ស័យ​សមត្ថកិច្ច​នគរបាល​បាន​សួរនាំ និង​ឆែកឆេ ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​១​កញ្ចប់​តូច​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ក៏​សាង​ឯកសារ​បញ្ជូនទៅ​អធិការ​នគ​បាល​ស្រុក​ក្រគ​វត្ថុតាង​ម៉ូតូ​ត្រូវបាន​ប្រគល់​ម្ចាស់​វិញ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *