Uncategorized

ឃាត់ខ្លួនជនសង្ស័យ២នាក់តាមដីកាពាក់ព័ន្ធសាធាតុញៀន

 

​ខេត្តពោធិ៍សាត់​៖​កម្លាំង​នគរបាល​ស្រុក​វាលវែង​បាន​ចុះ​អនុវត្ត​ដីកា​នៃ​សាលាដំបូង​ខេត្តពោធិ៍សាត់​២​ករណី​ផ្សេងគ្នា​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​សារធាតុ​ញៀន​ដែល​ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​កាលពី​ថ្ងៃទី​២៧ ខែតុលា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថាៈ​ករណី​ចុះ​អនុវត្ត​ដីកា​សាលាដំបូង​ខេត្តពោធិ៍សាត់​។​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ជា​ម៉ាប់​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​.​ឃុំ​កើតហេតុ​។​
​ប្រភព​ដដែល​បាន​បន្តថា​ជនសង្ស័យ​ជាប់ចោទ​ពីបទ​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ប្រព្រឹត្ត​នៅ​ភូមិ​/​ឃុំ​ប្រមោយ​ស្រុក​វាលវែង​ខេត្តពោធិ៍សាត់​កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ កន្លងទៅ​។​

​មន្ត្រីនគរបាល​ស្រុក​ក្រគរ​វិញ​បានឱ្យដឹង​ដែរ​ថា​នៅ​ថ្ងៃ​ដដែល​នោះ​នៅ​ភូមិ​ទី​៤​ឃុំ​កំពង់​លួង​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​សមត្ថកិច្ច​បាន​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​លេខ​១០០.​ន​.​ខ​/២០​ចុះ​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០២០​ចេញ​ដោយ​លោក​ស៊ិន​ពិសិដ្ឋ​ចៅក្រម​សើ​ប​សួរ​នៃ​សាលាដំបូង​ខេត្តពោធិ៍សាត់​ចោទ​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​សង្ស័យ​ឈ្មោះ ឆន គឹម​សួរ ហៅ​សួរ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ម្នាក់​ដែរ​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ស្រុក​ទាំងពីរ​បានបញ្ជាក់​ប​ន្ត​ថា​ជនសង្ស័យ​ត្រូវបាន​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​នៃ​សាលាដំបូង​ខេត្តពោធិ៍សាត់​ដោយបាន​បំពេញ​តាម​នីតិវិធី​និង​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *