Uncategorized

ទុស្សេខ្សែភ្លើងឆេះធនាគារអេស៊ីលីដានៅស្រុកថាឡាបរិវ៉ាត់

 

​ស្ទឹងត្រែង​:​ធនាគារ​អេស៊ីលីដា​មួយ​បាន​រង​នូវ​ការឆាបឆេះ​ស្ថិតនៅ​ភូមិ​ឆ្វាំង​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​


ករណី​នោះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​បុគ្គលិក​បាននាំគ្នា​ពន្លត់​។​ហេតុការណ៍​កើតឡើង​ដោយសារតែ​ទុស្សេ​ខ្សែភ្លើង​នៅ​ធនាគារ​មួយ​នេះ​បណ្ដាលឱ្យ​ខូចខាត​សម្ភារ​មានដូចជា​ម៉ាស៊ីនត្រជាក់​២​គ្រឿង​ម៉ាស៊ីន​ព្រីម​១​កង្ហារ​៣​តុ​១​កៅអី​៣​កៅស៊ូ​តង់​៣​។​ពេល​ហេតុការណ៍​កើតឡើង​ភ្លាម​បុគ្គលិក​ធនាគារ​អេស៊ីលីដា ឃើញ​យក​បំពង់​ពន្លត់អគ្គីភ័យ បាញ់​ពន្លត់​ភ្លាមៗ​បាន​ទាន់ពេលវេលា​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *