Uncategorized

សមត្ថកិច្ចចាប់បានហើយបុរសម្នាក់ដែលបើករថយន្តបុកមនុស្សមួយក្រុមនៅខេត្តកំពង់ឆ្នាំង

 

​កំពង់ឆ្នាំង​៖​កាលពី​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០២០​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បើករថយន្ត​ដឹក​ដី​បុក​មនុស្ស​មួយក្រុម​ដែល​ឈរ​ជជែក​គ្នា​លើផ្លូវ​សាធារណៈ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ ។​សមត្ថកិច្ច​អនុវត្តតាម​បទបញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ។​

​ការឃាត់ខ្លួន​ជនបង្ក​ឡើង​នាពេល​វីដេអូ​ឃ្លី​ប​បាន​បែកធ្លាយ​កាលពី​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០២០​ខណៈ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០២០​មកម្ល៉េះ​នៅ​ចំណុច​ភូមិ​ថ្មី​ឃុំ​ពា​នី​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កេ​ត​យ៉ុង​ស្នងការរង​ទទួល​ផែន​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ថ្លែងថា អ្នកបើកបរ​រថយន្ត​ដឹក​ដី​ឈ្មោះ វើក វ​ន្នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​ក្រោយ​កើតហេតុ​ភាគី​ទាំងសងខាង​មិនបាន​ប្តឹង​មក​សមត្ថកិច្ច​ទេ​គឺ​បានធ្វើការ​សម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់​ខណៈ​ខាង​រថយន្ត​ចេញ​សំណង​សង​ថ្លៃ​ព្យាបាល​ទៅឱ្យ​ខាង​យុវជន​ដែល​ឈរ​ជជែក​គ្នា​នៅលើ​ផ្លូវ​សាធារណៈ​។​ប៉ុន្តែ​ក្រោយ​កើតហេតុ​៣​ថ្ងៃ​ទើប​ខាង​ភាគី​រថយន្ត​យកលុយ​ទាំងនោះ​ដែល​ជួយ​ចេញសង​ថ្លៃ​ព្យាបាល​មក​ប្រគល់​សមត្ថកិច្ច​នៅ​ស្រុក​អធិការ​កំពង់ត្រឡាច​ឱ្យជួយ​ដឹងឮ​។​តែ​ក្រោយមក​ក៏​មានការ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទើប​បង្កឱ្យមាន​ការភ្ញាក់ផ្អើល តែម្តង​។​​បន្ទាប់មក​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ស៊ើបអង្កេត​ជាបន្ទាន់​ទៅលើ​ករណីនេះ​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​និង​ឃាត់ខ្លួន​ជនបង្ក​បាន​នៅ​ថ្ងៃទី​៤ ខែតុលា​ឆ្នាំ​២០២០​។​តាមរយៈ​ឃ្លី​ប​វីដេអូ​ថត​បាន​ដោយ​ចៃដន្យ​បង្ហាញថា​មនុស្ស​មួយក្រុម​បាន​ឈរ​ជជែក​គ្នា​លេង​លើផ្លូវ​សាធារណ​ពេល​រថយន្ត​ដឹក​ដី​បាន​ស៊ី​ផ្លេ​ខ្លាំង​តែ​យុវជន​រងគ្រោះ​មិនបាន​គេចចេញ​ទេ​ទើប​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ តែម្តង ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *