Uncategorized

សមត្ថកិច្ចឃាត់ជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

 

​​ភ្នំពេញ​៖​កម្លាំងនគរបាល​ខណ្ឌឫស្សីកែវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​និងប្រើប្រាស់ដាវជាអាវុធ។ការឃាត់ខ្លួន​នៅត្រង់ចំណុច​ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវកាលពី​យប់​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០២០​ ។​

​មន្ត្រីនគរបាល​ខ​ណ្ឌ​ឫស្សីកែវ​បានឱ្យដឹងថា ជនសង្ស័យ​៤​នាក់​នោះ ទី​១-​ឈ្មោះ អ៊ុន ថា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​នៅ​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ ។​ទី​២-​ឈ្មោះ ម៉ាន ផានិត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ មុខរបរ​មិន​ពិតប្រាកដ​។​ទី​៣-​ឈ្មោះ ប្រិ​យ ចាន់ណា​រ៉េត ភេទ​ប្រុស អាយុ​៤១ ឆ្នាំ​នៅ​ភូមិ​១៣ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​គោក​។​ទី​៤-​ឈ្មោះ រឿន ឆៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​ព្រែក​គល់ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។​ចំពោះ​សម្ភារ​ដកហូត​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​តូច​និង​ដាវ​កែច្នៃ​ចំនួន​១​ដើម​។​

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *