ព្រះសីហនុ៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបញ្ជូនជនសង្ស័យចំនួន៣នាក់រួមនិងវត្ថុតាងទៅតុលាការកាលពីរសៀលថ្ងៃទី៨ខែធ្នូឆ្នាំ២០២០។ជនសង្ស័យទាំង៣នាក់ពាក់ព័ន្ធករណីជួញដូរចាត់ចែងសម្រួលឱ្យប្រើប្រាស់នូវសារធាតុញៀន។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថាៈជនសង្ស័យឈ្មោះម៉ក់តុលាហៅយ៉ាភេទប្រុសអាយុ២៦ឆ្នាំស្នាក់នៅក្រុម១២ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ឈ្មោះ យាន ឆាយទី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិ៣ សង្កាត់៣ក្រុងព្រះសីហនុ។ឈ្មោះកែវចន្ថាភេទប្រុសអាយុ២៤ឆ្នាំស្នាក់នៅភូមិ១ឃុំទំនប់រលកស្រុកស្ទឹងហាវ។វត្ថុតាងរួមមានៈ – ដែកកេះ ចំនួន២-ប្រាក់ចំនួន៨០.០០០រៀល-ទូរស័ព្ទដៃចំនួន៣គ្រឿង៕សហការី