Uncategorized

ថៃបញ្ជូនពលរដ្ឋខ្មែរម្នាក់មកស្រុកវិញបន្ទាប់ដោះលែងពីពន្ធនាគារ

 

​ឧ​ត្ត​រ​មានជ័យ​៖​ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូនមក​កម្ពុជា​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​។​ការប្រគល់​និង​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​ខាងលើ បានធ្វើ​ឡើង​នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​ក្នុង​ទឹកដី​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី រសៀលថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០២០​។​

សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បានឱ្យដឹងថា​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​ភាគី​ថៃ​បញ្ជូនមក​ស្រុកកំណើត​នោះ​គឺមាន​ឈ្មោះ​ទី​វ៉ាន់​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​បេង​ធំ​ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។​ជន​ឈ្មោះ​ទី​វ៉ាន់​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៨​កន្លងទៅនេះ​ពីបទ​ឆ្លងដែន​ខុសច្បាប់​កាប់​ឈើ​គ្រញូង​។

ដោយ​ចូល​តាម​ច្រក​ជាំ​ត្រូវបាន​បញ្ជូនមក​ដាក់ពន្ធនាគា​រ​នៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​។​រហូតដល់​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០២០​នេះ​ទើប​ដោះលែង​ហើយ​បញ្ជូនមក​ស្រុកកំណើត​វិញ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *