Uncategorized

ស្ត្រីម្នាក់តដៃជាមួយប៉ូលិសបន្ទាប់ពីចុះអនុវត្តដីកាបញ្ជាឱ្យចាប់ខ្លួនពីតុលាការ

 

​ភ្នំពេញ៖ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​គំរាមកំហែង​ជេរប្រមាថ​និង​ញុះញង់​ឱ្យមាន​ការរើសអើង​ជា​សាធារណៈ​តាម​ហ្វេ​ស​បុក​(GroupMessengerFaccbook)​បាន​ប្រមាថ​មាក់ងាយ​លើ​មន្ត្រីនគរបាល​យុត្តិធម៌​។​ក្នុងនោះ​ដោយបាន​ក្របួច​កអាវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខណៈពេលដែល​នគរ​បាល​ចុះ​ឃាត់ខ្លួន​ស្ត្រី​រូបនោះ​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០២០​នេះ​នៅ​ចំណុច​ផ្សារ​បាត់ដឹង ឃុំ​ក្សេមក្សាន្ត​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​។

​ស្ត្រី​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ យឹម អេង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទូល​គោក​រាជធានី​ភ្នំពេញ​ជាប់​ពាក់ព័ន្ធ​បទ​គំរាមកំហែង​ជេរប្រមាថ​។​ញុះញង់​ឱ្យមាន​ការរើសអើង​ជាច្រើនលើក​ច្រើនសារ​ជា​សាធារណៈ​តាម​ហ្វេ​ស​បុក​ដល់​អាជ្ញាធរ​ភូមិ​នាពេល​កន្លងទៅ​ខណៈដែល​មេភូមិ​មិន​មិន​ព្រម​ធ្វើតាម​ការស្នើសុំ​របស់​ខ្លួន​ទាក់ទង​នឹង​ការលក់ដូរ​ដីធ្លី​មិន​ស្របច្បាប់​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​ជនសង្ស័យ​បាន​ប្រតាយប្រតប​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ខណៈដែល​នគរបាល​ចុះ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០២០​នៅ​ចំណុច​ផ្សារ​បាត់ដឹង​ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ បន្ទាប់ពី​ស្ត្រី​រូបនេះ​បាន​រត់គេចខ្លួន​អស់​រយៈពេល​ច្រើន​ថ្ងៃ​។​

​ប្រភព​បាន​បន្តថា​ការចុះ​ឃាត់ខ្លួន​ស្ត្រី​នេះ​គឺ​បន្ទាប់ពី​មាន​ដីការ​បញ្ជា​ឱ្យ​ចាប់ខ្លួន​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​កែវ​សុធា​កាលពី​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០២០​ក្រោយពី​មាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ​ឡេង​ម៉ូ​វ​អាយុ​៦៥​ឆ្នាំ​ជនជាតិខ្មែរ​មាន​អាស័យដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​បាត់ដឹង ឃុំ​ក្សេមក្សាន្ត​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​។​

​យោងតាម​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា​ស្ត្រី​ដែលជា​ជនសង្ស័យ​រូបនេះ​បាន​ជេរប្រមាថ​និង​គំរាមកំហែង​ជា​សាធារណៈ​ដល់​ជនរងគ្រោះ​ដែលជា​មនុស្ស​ចាស់ ដោយសារតែ​ខ្លួន​អាង​មាន​លុយ ហើយ​ស្ត្រី​ម្នាក់ នេះ​ក៏​ជា​អ្នកមាន​រឿងអាស្រូវ​ជាច្រើន​ទាក់ទង​នឹង​ករណី​ដីធ្លី​ផងដែរ​។​

​តាម​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​បាន​ប្តឹង​ស្ត្រី​រូបនេះ​ឱ្យ​មានការ​សូមទោស​ជា​សាធារណៈ​និង​ទាមទារ​សេវាកម្ម​ផ្លូវច្បាប់​ថ្លៃ​ទាមទារ​ខាតបង់​ពេលវេលា​សំណង​ជំងឺ​ចិត្តការ​ប៉ះពាល់​ដល់​កិត្តិយស​កេរ្តិ៍ឈ្មោះ​សេចក្តីថ្លៃថ្នូ​និង​ការខូចខាត​ប្រយោជន៍​ផ្សេងៗ​ចំនួន​មួយ​លាន​ដុល្លារ​អាមេរិក​។​សេចក្តីរាយការណ៍​បានឱ្យដឹងថា​ការចុះ​ឃាត់ខ្លួន​ស្ត្រី​រូបនេះ​ពុំបាន​សម្រេច​នោះទេ​។​ដោយសារតែ​ស្ត្រី​រូបនេះ​អាងខ្នង​ហើយ​មាន​បក្ខពួក​ព័ទ្ធ​សមត្ថកិច្ច​និង​ដក​សោ​ឡាន​របស់​សមត្ថកិច្ច​ពេលដែល​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​តាម​ដីកា​របស់​តុលាការ​នោះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *