Uncategorized

នៅស្រុកសៀមប៉ាងបុរសម្នាក់ខឹងប្រពន្ធមិនឲ្យដេកជាមួយផ្ទះចោល

ស្ទឹងត្រែង​៖​បុរស​ម្នាក់​ដោយសារតែ​ខឹង​ខ្លាំង​នឹង​ប្រពន្ធ​ពុំ​ព្រម​រួមដំណេក​ដេក​ជាមួយ​បែរជា​ដុត​ផ្ទះ​ចោល​ហើយ​អង្គុយ​មើល​។​ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​កែង​ញ៉ៃ​ឃុំ​សេកុង​ស្រុក​សៀម​ប៉ាង​នា​ម៉ោង​8​និង​30​នាទី​យប់​ថ្ងៃទី​12​ខែមិថុនា​ឆ្នាំ​2020​។​របាយការណ៍​នគរបាល​ស្រុក​សៀម​ប៉ាង​បានឱ្យដឹងថា​ករណី​បំផ្លេចបំផ្លាញ​ទ្រព្យសម្បត្តិ​ខ្លួនឯង​នេះ​បង្ករ​ឡើង​ឈ្មោះ ឡត តាន់​អាយុ​៥៨​ឆ្នាំ​ជនជាតិខ្មែរ​។​

នៅ​មុនពេល​កើតហេតុ​បុរស​ខាងលើ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ចូលទៅ​ដេក​ជាមួយ​ប្រពន្ធ​។​តែ​ប្រពន្ធ​ដេញ​មិនឱ្យ​ដេក​ក្បែរ​បែរជា​ខឹង​យក​ភ្លើង​ទៅ​ដុត​ផ្ទះ​របស់ខ្លួន​ទាំងយប់​ផ្អើល​អស់អ្នក​ជិតខាង​។​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេកុង​បានបញ្ជាក់​ថា​ផ្ទះ​រង​ការឆាបឆេះ​នោះ​មាន​ទំហំ​៥​ម៉ែត្រ​និង​បណ្តោយ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ដំបូល​ប្រក់​ស្បូវ​បាំង​ឬ​ស្សី​ក្រាល​រនាប​ឬ​ស្សី​ឆេះ​អស់ទាំង​ស្រុង​។​ក្រោយ​កើតហេតុ​នគរបាល​ប៉ុស្តិ៍​ក៍បាន​ឃាត់ខ្លួន​បុរស​ជា​ម្ចាស់ផ្ទះ​ភ្លាមៗ​ដែរ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *