Uncategorized

លោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ រៀបចំពិធីសូត្រមន្ត លើករាសី រាប់បាត្រព្រះសង្ឃ និងថ្វាយរបាំជូនពរ និងរបាំក្ងោកដល់ម្ចាស់ទឹកដី វត្ថុស័ក្តិសិទ្ធ ដែលថែរក្សាអង្គភាពស្នងការដ្ឋាន ដើម្បីសុំសេចក្តីសុខចម្រើនសិរីសួស្ដី ជ័យមង្គលដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលខេត្តប៉ៃលិនទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ប៉ៃលិន៖ នៅថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:០០នាទីព្រឹក លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានរៀបចំពិធីសូត្រមន្ត លើករាសី រាប់បាត្រព្រះសង្ឃ និងថ្វាយរបាំជូនពរ និងរបាំក្ងោកដល់ម្ចាស់ទឹកដី វត្ថុស័ក្តិសិទ្ធិ ដែលថែរក្សាអង្គភាពស្នងការដ្ឋាន ដើម្បីសុំសេចក្តីសុខចម្រើន សិរីសួរស្តី ជ័យមង្គលដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង និងក្រុមគ្រួសារថ្នាក់ដឹកនាំ ព្រមទាំងលោកនាយ-នាយរងការិយាល័យ និងមន្រ្តីនគរបាលក្រោមឱវាទស្នងការដ្ឋានទាំងអស់ផងដែរ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *