ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ ២០២៤ និងផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

 

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ស្នងការដ្ឋាននគរបាលខេត្ត និងធ្វើការផ្សព្វផ្សាយបទវិន័យរបស់នគរបាលជាតិកម្ពុជា និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ រួមជាមួយទិសដៅការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ និងមានការចូលរួមពីលោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោកនាយ-នាយរងការិយាល័យពាក់ព័ន្ធ លោកអធិការ-អធិការរងនគរបាល ១៤ក្រុង.ស្រុក លោកបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ១០៣ឃុំ. សង្កាត់ និងមន្រ្តីដែលពាក់ព័ន្ធក្នុងការងារនេះជាច្រេីនរូប សរុបចំនួន ២២៤នាក់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *