ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០លោកស៊ូសិរីអភិបាលរងខេត្តបានឱ្យដឹងថា”ក្នុងនាមអាជ្ញាធរតំណាងឯកឧត្ដមអភិបាលខេត្តព្រះវិហារបានចុះជួបជាមួយជាមួយប្រជាពលរដ្ឋក្នុងក្រុមហ៊ុនមេត្រីភាព។ដែលចូលកាប់ទន្ទ្រានរានព្រៃយកដីធ្វើជាកម្មសិទ្ធិក្នុងក្រុមហ៊ុននិងក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពកន្លងមក”។
លោកស៊ូសិរីអភិបាលរងខេត្តបានបន្តថាលោកចុះជួបជាមួយជាមួយប្រជាពលរដ្ឋផ្ទាល់ដើម្បីអប់រំណែនាំផ្សព្វផ្សាយច្បាប់ស្តីភូមិបាលស្តីពីនីតិវិធីការផ្តល់ដីសម្បទានសង្គមកិច្ចនិងច្បាប់ស្តីពីតំបន់ការពារធម្មជាតិជូនដល់ប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ដីក្រុមហ៊ុនមេត្រីភាព។ក្នុងភូមិសាស្ត្រឃុំយាងស្រុកជាំក្សាន្តខេត្តព្រះវិហារ។ក្នុងនោះដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត,អភិបាលរងស្រុកជាំក្សាន្ត ,និងមន្ត្រីមន្ទីរអង្គភាពពាក់ព័ន្ធ៕