Uncategorized

បណ្ឌិតម្នាក់ស្លាប់ដោយសារជំងឺក្រិនថ្លើមនៅមន្ទីរពេទ្យ

 

​ក្រចេះ​៖​ទណ្ឌិត​ម្នាក់​ដែល​ទើប​ទទួល​ទោសទណ្ឌ​ក្នុង​រយៈពេល​១២​ខែ​មកហើយ​នោះបាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ ដោយសារ​មាន​ជំងឺ​ក្រិន​ថ្លើម ។​តាម​ការស្រាវជ្រាវ និង​ពិនិត្យ​ពី​នគរបាល​ច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​បានឱយដឹងថាៈ សាកសព​ទណ្ឌិត​មានឈ្មោះ ឆេន សុភាព ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ស្លែង ឃុំ​អូរ​សំបួរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ បច្ចុប្បន្ន​រស់នៅ​ចំណុច​អូរ​អ​ណ្តា​ស់ ភូមិ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ។

​មន្ត្រីនគរបាល​ដដែល​បាន​បន្តថា​៖​ទណ្ឌិត​រូបនេះ​ត្រូវបាន​សាលា​ដំ​បូ​ខេត្តក្រចេះ​បង្គាប់​ឱ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពាក់ព័ន្ធ​ករណី​រំលោភ​សេព​ស​ន្ទ​វៈ​លើ​កូនស្រី​បង្កើត​ដែល​អនុវត្ត​ទោស​ទើបតែ​បាន​រយៈពេល​១២​ខែ​តែប៉ុណ្ណោះ​។​ជននេះ ក៏មាន​ជំងឺ​ប្រចាំកាយ​បណ្តាលឱ្យ​ស្លាប់ កាលពី​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ ២០២០​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​។​មន្ត្រីនគរបាល​បាន​បញ្ជាក់ថា​៖​សាកសព​ទណ្ឌិត​ស្លាប់​ដោយសារ​ជំងឺ​ក្រិន​ថ្លើម​នេះ​បើតាម​ការបញ្ជាក់​ពី​ក្រុមគ្រូពេទ្យ​បង្អែក​ខេត្ត​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *