Uncategorized

ចាប់ខ្លួនភេទទីបីចំនួន២នាក់ក្រោយបង្ខំក្មេងរួមភេទតាមរន្ធគូទបានសម្រេច

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម​បាន​ឃាត់ខ្លួន​បុរស​ភេទ​ទី​៣​ចំនួន​២​នាក់​ករណី​រំលោភ​សេពសន្ថវៈ​និង​ប្រទូស្ត​កេរ្តិ៍ខ្មាស់​ក្មេងប្រុស​២​នាក់​(​បៀម​ប្រដាប់ភេទ​ក្មេង​បង្ខំ​ក្មេង​រួមភេទ​តាម​រន្ធ​គូទ​)​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០២០​កន្លងមក​នៅ​មាត់​ស្រះ​ចិញ្ចឹម​ត្រី​(​ច្រក​អតីត​ឡឥដ្ឋ​)​ផ្លូវលំ​បេតុង​ស្ថិតក្នុង​ភូមិ​ព្រែក​តា​ឡុង​៣​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ​។​
​ជនសង្ស័យ​ទាំង​២​នាក់​រួមមាន​៖​ទី​១.​ឈ្មោះ​កុន​រ៉ូ​វីន​ដូ​(​ហៅ​ដា​)​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​តុបតែង​រោងការ​។​ជនសង្ស័យ ទី​២.​ឈ្មោះ ហ៊ុន សុ​ភ័​ក្ភ្រ (​ហៅ​ម៉ាប់​) ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​នៅ​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ​មុខរបរ​តុបតែង​រោងការ​ទាំង​២​នាក់​ជា​ភេទ​ទី​៣​។​

​មុន​កើតហេតុ​កាលពី​ល្ងាច​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​មាត់​ស្រះ​ចិញ្ចឹម​ត្រី​(​ច្រក​អតីត​ឡឥដ្ឋ​)​ផ្លូវលំ​បេតុង​ស្ថិតក្នុង​ភូមិ​ព្រែក​តា​ឡុង​៣​សង្កាត់​ចាក់អង្រែ​ក្រោម​មាន​ក្មេងប្រុស​អាយុ​១៣,១៤,១៥​ឆ្នាំ​ប្រមាណ​១០​ទៅ​១៥​នាក់​បាននាំគ្នា​ទៅ​ងូតទឹក​ស្រះ​លេង​។​

​ក្រោយមក​ស្រាប់​តែមាន​បុរស​ភេទ​ទី​៣​ចំនួន​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​ឈប់​នៅ​មាត់​ស្រះ​រួច​ហៅ​ឱ្យ​ក្មេងៗ​ឡើងគោក​មកឱ្យ​លុយ​ចាយ​។​តែ​បែរជាយក​ទូរស័ព្ទ​ថត​ប្រដាប់ភេទ​ក្មេងប្រុស​ម្នាក់​ទើប​ក្មេងៗ​ទាំងនោះ​រត់​ចុះ​ងូតទឹក​វិញ​ទាំងអស់គ្នា​រួច​ម្នាក់​ឈ្មោះ​ដា​ដែលជា​ជនសង្ស័យ​បាន​ចុះទៅ​ក្នុង​ទឹក​ជាមួយ​ក្មេងៗ​រួច​ចាប់​ប្រដាប់ភេទ​ក្មេងៗ​លេង​។​ទាំងអស់គ្នា​គេ​ក៏បាន​នាំគ្នា​រត់ឡើង​គោក​ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន​។​

​លុះ​មកដល់​ម៉ោង​៨​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល​ក្មេងរងគ្រោះ​ជាមួយ​មិត្ត​ភ​ក្កិ​សរុប​៥​នាក់​ទើប​ត្រឡប់​មកពី​ដើរលេង​នៅ​ក្រុង​តាខ្មៅ​វិញ​ខណៈពេល​ដើរមក​ដល់​ចំណុច​មាត់​ស្រះ​ទឹកបាន​ជួប​ជាមួយ​បុរស​ភេទ​ទី​៣​ឈ្មោះ​ដា​និង​ឈ្មោះ​ម៉ាប់​ចំណែកឯ​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​បានមក​ចាប់ដៃ​អូស​ទៅ​កៀន​ផ្លូវ​មានព្រៃ​រួច​និយាយ​ថាឱ្យ​ក្មេង​ទៅ​ដេក​ជាមួយគ្នា​ខ្លួន​គឺ​ឱ្យ​១៥​ដុល្លារ តែ​ក្មេង​មិន​ព្រម​។​

​ពេលនោះ​ឈ្មោះ​ដា​បាន​ចាប់​អូស​ដៃ​ចូលទៅ​ក្នុងព្រៃ​រួច​ចាប់​សម្រាត​ខោ​ក្នុង​ធ្វើ​សកម្មភាព​បៀតបៀន​ប្រទូស​កេរ្តិ៍ខ្មាស់​បណ្ដាលឱ្យមាន​ចំណង់​ផ្លូវភេទ​។​ពេលនោះ​បុរស​ភេទ​ទី​៣​ឈ្មោះ​ម៉ៃ​ជា​អ្នក​ចាប់ដៃ​ពីក្រោយ​ខ្នង​បាន​ប្រលែង​ដៃ​ហើយ​ទៅ​អូស​ដៃ​ក្មេងរងគ្រោះ​ម្នាក់ទៀត​ចូល​ព្រៃ​។​ក៏​រំលោភ​រហូត​បានសម្រេច​ទើប​មួយសន្ទុះ​ក្រោយមក​ក្មេង​នោះ​ក៏​រើរួច​ក៏​នាំគ្នា​រត់​ទៅផ្ទះ​អស់​ទៅ​។​

​លុះ​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០២០​ឈ្មោះ​មៀ​ច​បូរ​នី​ដែលជា​អ្នកជិតខាង​ក្មេងរងគ្រោះ​ទាំងពីរ​នាក់​នេះ​បានដឹង​រឿង ក៏​នាំ​ម្ដាយ​ជនរងគ្រោះ​ទៅ​ជួប អង្គការ​អង្គភាព​ការពារ​កុមារ CPU នៅក្បែរ​ផ្សារ​ស៊ីឡឹប ។ មកដល់​ម៉ោង​២​យប់​ស្រាប់តែ​អ្នកជិតខាង​បាន​ជួប​បុរស​ភេទ​ទី​៣​ទាំងពីរ​នាក់​នោះ​កំពុង​ដើរ​តាមផ្លូវ​ក្នុងភូមិ​ព្រែក​តា​ឡុង​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ​ក៏​នាំទៅ​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​សាកសួរ​និង​នាំ​ម្ដាយ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ស្នាក់ការ​ប៉ុស្តិ៍​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្ដោះ​អាស​ន្នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​កសាង​សុំ​ណំ​រឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាមច្បាប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *