Uncategorized

បញ្ជូនបុរសម្នាក់ជាឪពុកទៅតុលាការករណីចាប់រំលោភសេពសន្ថវៈកូនស្រីខ្លួនឯង

 

​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ស្រុក​សំពៅ​លួ​ន​បាន​បញ្ជូន​បុរស​ម្នាក់​ជា​ឪពុក​ករណី​រំលោភ​សេពសន្ថវ​:​កូនស្រី​ខ្លួនឯង​ទៅ​តុលាការ​។​ក្រោយពេល​ចាប់ខ្លួនបាន​នៅ​ភូមិ​គីឡូ​១៣​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ស្រុក​សំពៅ​លូន​បានឱ្យដឹងថា​កម្លាំង​នគរបាល​ក្រោយពេល​ទទួល​ព័ត៌មាន​បាន​ភ្លាម​កម្លាំង​បាន​ចុះ​ស្រាវជ្រាវ​ករណីនេះ​និង​បាន​នាំខ្លួន​ជនសង្ស័យ​ជា​ឪពុក​មក​សាកសួរ​។​ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ​សូ​ពន្លឺ​ហៅ​ក្រ​ត​អាយុ​៥៨​ឆ្នាំ​នៅ​ភូមិ​ឃុំ​ចំណុចកើតហេតុ​។​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​បានធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​ឈ្មោះ​ស​.​ផ​.​ល​អាយុ​៩​ឆ្នាំ​រហូត​បានសម្រេច​។​បន្ទាប់មក​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *