Uncategorized

សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់និងថ្នាំញៀនទៅតុលាការ

 

​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​០២០​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ក្រោយពេល​នគរបាល​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​ដាច់​ព្រាត់ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​។
​មន្ត្រីនគរបាល​ស្រុក​ប​វេ​ល​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ស៊ាន​ចិត្ត​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​រូង​ជ្រៃ​ឃុំ​រូង​ជ្រៃ​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។​វត្ថុតាង​ចាប់យក​បាន​រម​មាន​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ផ្លា​ស្ទិ​ច​ពណ៌​ស​ថ្លា​សង្ស័យ​មាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ICE​មាន​ចំនួន​៩​ថង់​មិនទាន់​ថ្លឹង​ទម្ងន់​នៅឡើយ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *