Uncategorized

ពលករខ្មែរត្រឡប់ពីថៃជាង១០០នាក់ បានរៀបចំធ្វើចត្តាឡីស័កក្នុងស្រុកកំរៀង

 

​ខេត្តបាត់ដំបង៖​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ជាង​១០០​នាក់​អាជ្ញាធរ​បានរៀបចំ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងស្រុក​កំរៀង​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។​

​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បានបញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០២០​នេះ​ថា​៖​រយ​:​ពេល​២​ថ្ងៃ​កន្លងមកនេះ​មន្ត្រី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ប្រចាំ​ស្រុក​កំរៀង​បាន​ពិនិត្យ​និង​ទទួល​ពលករ​ខ្មែរ​ប្រុស​ស្រី​កើន​ដល់​ចំនួន​១០៤​នាក់​។​ដោយ​ក្នុងនោះ​នៅ​ថ្ងៃទី​២១​ក្រុមការងារ​បានរៀបចំ​ពលករ​ខ្មែរ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៣៣​នាក់​ស្រី​ចំនួន​១៣​នាក់​និង​នៅ​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០២០​នេះ​ពលករ​ដែល​ទទួល​ឱ្យចូល​អនុវត្តន៍​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ចំនួន ៧១​នាក់ ស្រី​ចំនួន ៣៥​នាក់​។​

​ប្រភព​ដដែល​បាន​បន្ថែមថា​៖​គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២២​ខែធ្នូ​នេះ​មន្ត្រី​សុខាភិបាល​បាន​យក​វត្ថុ​សំណាក​ដើម្បី​ពិនិត្យ​លទ្ធផល​បាន​ចំនួន ៧៦​នាក់ ក្រៅពីនេះ​និង​បន្ត​យក​នៅពេល​បន្តបន្ទាប់​ទៀត​។​
​ក្រោម​ការតម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ដែល​ឆ្លងកាត់​តាម​ច្រក​អន្តរជាតិ​ដូង​ក្នុងស្រុក​កំរៀង​រយ​:​ពេល ២​ថ្ងៃ​។​ពលករ​មាន​មកពី​បណ្តា​ខេត្ត បាត់ដំបង បន្ទាយមានជ័យ ខេត្តសៀមរាប ព្រៃវែង ត្បូងឃ្មុំ កំពង់ធំ ខេត្តព្រះវិហារ កំពង់ស្ពឺ ស្ទឹងត្រែង និង​ខេត្តស្វាយរៀង​ជាដើម​។​

​ទីតាំង​ដែលមាន​លក្ខណៈ​អំណោយ​ក្នុងការ​អនុវត្ត​រៀបចំ​ធ្វើ​ច​ត្តា​ឡី​ស័ក​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់មក​ប្រទេស​ថៃ​ដោយសារ​ផ្ទុះ​នូវ​ជំងឺ​កូ​វីដ​-១៩​ទីតាំង​ទី​១​ក្នុងស្រុក​កំរៀង​មាននៅ​បរិវេណ​វិទ្យាល័យ​កំរៀង​មាន​ចំនួន ៤២​បន្ទប់​,​។​ទីតាំង​ទី​២​ស្ថិតនៅក្នុង​មណ្ឌល​សុខភាព​ត្រាង​មាន​ច្រើន​បន្ទប់ និង​ទី​តាំងទី ៣ មាននៅ​ក្នុង​បរិវេណ​សាលាបឋមសិក្សា​ជ្រៃ​សីមា ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ចំនួន ១០ បន្ទប់​៕​ស​ហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *