Uncategorized

តារាសិចអេស្ប៉ាញម្នាក់ត្រូវចាប់ខ្លួនពីបទបំពុលមនុស្សស្លាប់ដោយពិសសត្វគីង្គក់

 

​អន្តរជាតិ​៖​តារាភាពយន្ត​សិច​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នា​ក់លោក​NachoVandal​អាយុ​៤៦​ឆ្នាំ​និង​មនុស្ស​២​នាក់​ផ្សេងទៀត ត្រូវបាន​ចាប់​និង​ឃុំខ្លួន​ភ្លាមៗ​ក្រោយពី​រកឃើញថា​គាត់​ជា​សម្លាប់​អ្នក​ថតរូប​ជំនាញ​ម្នាក់ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដោយ​ប្រើ​ពិស​សត្វ​គីង្គក់​បំពុល​រូបគាត់​។​ប៉ូលិស​អេ​ស្ប៉ា​ញ​បាន​និយាយថា​អ្នក​ថតរូប​ម្នា​ក់បាន​ស្លាប់​បន្ទាប់ពី​ត្រូវ​ចាប់បង្ខំ​ឱ្យ​ហឺត​ចូលក្នុង​រន្ធ​ច្រមុះ​នូវ​ពិស​សត្វ​គីង្គក់​អាមេរិក​ខាងជើង​ដ៏​គ្រោះថ្នាក់​បំផុត​។​
​មេធាវី​ការពារ​ក្តី​ឱ្យ​តារាភាពយន្ត​សិច​រូបនេះ​បាន​បញ្ជាក់ថា​កូនក្តី​របស់លោក​មិនបាន​ប្រព្រឹត្ត​ដូច​ពាក្យ​ចោទប្រកាន់​នេះ​ទេ​។ រីឯ​ការស្លាប់​របស់​អ្នក​ថតរូប​នេះ គ្រាន់តែ​ជា​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ប៉ុណ្ណោះ​។​
​អ្នក​ថតរូប​នេះ​ជា​ជនជាតិ​អេ​ស្ប៉ា​ញ​ឈ្មោះ​Joseluis​ត្រូវបាន​គេ​បន្លំ​ឱ្យ​គាត់​ប្រើ​បំពង់​បឺត​ដែល​គេ​ជ្រលក់​ពិស​គីង្គក់​ហើយ​ជាស្រេច​។​

​គីង្គក់​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​គីង្គក់​នៃ​ទន្លេ​ខូ​ឡូ​រ៉ា​ដូ​បាន​ប្រើ​ពិស​របស់​វា​ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ពី​សំណាក់​សត្វ​ក្រពើ​និង​សត្រូវ​ផ្សេងទៀត​របស់​វា​នៅក្នុង​ប្រទេស​មិ​ក​ស៊ិ​ក​និង​បណ្តា​រដ្ឋ​នៅ​ភាគ​អ​គ្នេ​យ៍​នៃ​សហរដ្ឋអាមេរិក​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *